Can't Read?


ZTE នឹងបង្ហាញទូរស័ព្ទ Android ពីរប្រភេទនៅក្នុង ព្រឹតិ្តការណ៍សមាជ ទូរស័ព្ទល្អបំផុតលើលោក

ZTE បានរំលឹកនូវផលិតផល ចំនួន២របស់ខ្លួននៅថ្ងៃនេះ ដែលវានឹងត្រូវបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍សមាជ ទូរស័ព្ទល្អបំផុតលើលោក នៅសប្តាហ៍ក្រោយនេះ ។

ដោយប្រភេទទូរស័ព្ទទាំងពីរនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android Ice Cream Sandwich ថែមទាំងមានភ្ជាប់បច្ចេកវិទ្យា LTE 4G radios ក្នុងមុខងារខុសគ្នា ទៀតផង ។

ទូរស័ព្ទ ZTE PF200 LTE/HSPA+ មានអេក្រងទំហំ ៤,៣អ៊ីញ អាចបង្ហាញរូបភាព qHD មាន Processor ប្រភេទ dual-core Snapdragon ល្បឿន 1.5GHz និងមានភ្ជាប់ MHL port បច្ចេកវិទ្យាធ្វើឲ្យការប្រើប្រាស់ អ៊ីនធឺណិតបានស្រួល DLNA មានប្រព័ន្ឋ Wi-Fi មាន Bluetooth មានកម្មវិធីស្វែងរកទីតាំង GPS ថែមទាំងមានភ្ជាប់ ប្រព័ន្ធ NFC ដែលធ្វើឲ្យការប្រើប្រាស់ អ៊ីនធឺណិតបានលឿនទៀតផង ។

ចំណែកទូរស័ព្ទ ZTE N910 វិញ ផ្តោតសំខាន់ តែពីការភ្ជាប់បច្ចេកវិទ្យា LTE/EVDO តែមួយប៉ុណ្ណោះ ប៉ុន្តែអេក្រងរបស់វាអាចបង្ហាញរូបភាព បានទំហំ 480×800 pixels និងមានកាមេរ៉ាទំហំ ៥ម៉េហ្គាភិកសេល នៅខាងខ្នង។ ឧបករណ៍ទាំងពីរនេះ នឹងត្រូវបង្ហាញខ្លួននៅក្នុងទីផ្សារ នៅក្នុងខែក្រោយនេះហើយ ជាមួយគ្នានេះដែរ វានឹងត្រូវបានគេដាក់បង្ហាញ នៅក្នុងព្រឹត្តិការណ៍សមាជ ទូរស័ព្ទល្អបំផុតលើលោក ប្រចាំឆ្នាំ២០១២ ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts