តាមប្រភពពី Wall Street Journal បានអះអាង Apple និងអ្នកផ្គត់ផ្គង់របស់ខ្លួន កំពុងតែ តេស្ត ថេបប្ល៉េតថ្មី ដែលមានអេក្រង់ តូចជាងមុន គឺប្រមាណ 8 អ៊ីង ដើម្បី បង្កើន ចំនួនផលិតផល សំរាប់ការប្រកួតប្រជែង។ WSJ បានបន្តថា បុគ្គលិករបស់ Apple ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ថា ពួកគេ បានឃើញ ការរចនាម៉ូដ របស់អេក្រង់ សំរាប់ ឧបករណ៍ថ្មី របស់ខ្លួនហើយ ហើយថា វានឹង មានទំហំបង្ហាញរូបភាព ដូចនឹង អេក្រង់ iPad 2 ដែរ។
ពួកគេ បាននិយាយទៀតថា អ្នកដែល ផ្គត់ផ្គង់ អេក្រង់ថ្មីេនះ គឺក្រុមហ៊ុន AU Optronics Co និង LG Display។ Apple ត្រូវបានគេ ដឹងថា ចូលចិត្ត តេស្តផលិតផលថ្មី ច្រើន មុននឹងសំេរចថា យកមួយណា ពិតប្រាកដ ហើយបើទោះ ជាមាន របាយការណ៍ថា ពួកគេ កំពុងតេស្ត អេក្រង់ ខ្នាតតូច សំរាប់ iPad ជំនាន់ក្រោយ ក៏ដោយ (iPad Mini) ក៏មិនប្រាកដថា វានឹង ចេញលក់ នៅ Apple Store ដែរ។ WSJ ក៏បាន អះអាង ព័ត៌មាន មួយទៀតដែរ ថា iPad ថ្មី និងអាចប្រើបាន ជាមួយ ប្រព័ន្ធបណ្តាញ LTE (4G) ហើយអ្នក ដែលបានលក់ មុនគេ គឺបណ្តាញទូរស័ព្ទ Verizon និង AT&T របស់ អាមេរិក។
ចំណែកប្រភព ពី ChinaTimes វិញ បានអោយដឹងថា Apple បានកម្ម៉ង់ទិញ អេក្រង់ Retina ដែលមានភាពហ្មត់ 264 ppi ចំនួន 65 លានគ្រឿង ពី Samsung និង LG Display សំរាប់ ម៉ូដែលថ្មី iPad 3 ហើយគេ រំពឹងថា នឹងចេញលក់ នាដើមខែ មីនា ខាងមុខនេះ។ អ្វីៗនឹងបានច្បាស់លាស់ នាខែ មីនា ខាងមុខនេះ៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















