CEO របស់ Apple លោក Tim Cook បានធ្វើកំណត់សំគាល់របស់ខ្លួនមួយកាលពីពេលថ្មីៗស្តីអំពីឧបករណ៍ Tablet ដោយបានធ្វើការលើកឡើងថានៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះឧបករណ៍ Tablet នឹងលក់ដាច់មានបរិមាណច្រើនជាង បើធៀបជាមួយនឹងកុំព្យូទ័រធម្មតា(Destop ,Laptop) នោះក៏ព្រោះតែការផ្ទុះកក្រើកឡើងនូវគំរូឧបករណ៍ Tablet ជាច្រើនក៏ដូចជាការធ្វើអោយកាន់តែមានភាពប្រសើរឡើងនូវកម្មវិធីថ្មីៗជាច្រើននិងការផលិតឧបករណ៍នេះកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងកិច្ចពិភាក្សាមួយនៅឯទីក្រុងSan Francisco ប្រទេសអាមេរិកកន្លងទៅ លោក Tim Cook បាននិយាយថា” ចាប់តាំងតែពីថ្ងៃដំបូងមកម្ល៉េះដែល iPad ត្រូវបានផលិតចេញជារូបរាងឡើង, យើងខ្ញុំបានគិតឃើញថាទីផ្សារឧបករណ៍ talet នឹងប្រែក្លាយកាន់តែមានទំហំធំឡើង ធៀបជាមួយទីផ្សារកុំព្យូទ័រធម្មតា។ ហើយមកដល់ពេលនេះការយល់ ឃើញរបស់ខ្ញុំហាក់ ដូចជាមានភាព កាន់តែរឹងមាំខ្លាំងជាងពេលនោះទៅទៀត”។គិតចាប់តាំងពីពេលដែលបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០១០,iPad បានក្លាយជាសមិទ្ធិផល មួយក្នុងចំណោមផលិតផលលេចធ្លោ បំផុតរបស់ Apple ទៀតផង។ ក្នុងនោះទៀតសោតបរិមាណនៃការលក់ចេញនៃសមិទ្ធិផល tablet នេះថែមទាំងបាននាំមុខទាំងកុំព្យូទ័រ Mac រឺ iPod ផងដែរនៅក្នុងត្រីមាសថ្មីៗកន្លងទៅនេះ។ បើយោងតាមការស្ថិតិមានចំនួនប្រមាណជាជាង ៥លានគ្រឿងនៃឧបករណ៍ iPad នេះត្រូវបានលក់ចេញបើគិតមកដល់ពេលបច្ចុប្បន្ននេះ។ តាមលោក Tim Cook, iPhone ត្រូវចំណាយ រយៈពេលរហូតដល់ ៣ ឆ្នាំដើម្បីអាចទទួលបាននូវតួលេខនោះ ខណៈពេលដែល iPad គឺចំណាយពេលវេលាមិនដល់ ២ ឆ្នាំផងនោះ។ CEO របស់ Apple ក៏បានធ្វើការចង្អុលបង្ហាញ អោយឃើញដែរថា បរិមាណនៃការលក់ចេញមិនមែនជាជោគជ័យទាំងស្រុងនោះឡើយ ,ជោគជ័យរបស់ tablet ត្រូវពឹងផ្អែកលើការចូល រួមផ្តើម គំនិតលើ Hardware ក៏ដូចជាកម្មវិធីប្រើប្រាស់ រឺពីអ្នកធ្វើការអភិវឌ្ឍន៍ព្រោះវាគឺជាផ្នែកយ៉ាងសំខាន់បំផុត។បើទោះបីជា ដូច្នោះក្តី ប៉ុន្តែមិនមែន មានន័យថាទីផ្សារ របស់កុំព្យូទ័រធម្មតាត្រូវស្លាប់នោះទេ។លោក Tim Cook លើកឡើងថា កុំព្យូទ័រ ធម្មតាដូចជា desktop និង laptop គឺនៅតែអាចស្ថិតស្ថេរជាប់ជានិច្ច គ្រាន់តែថាដល់ ដំណាក់កាលពេលណា មួយនោះ “ដំណែង” របស់វានឹងត្រូវធ្លាក់ក្នុងដៃរបស់ Tablet វិញម្តងជាក់ជា មិនខាននោះឡើយ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារមួយឈ្មោះថា IDC កន្លងមកបានធ្វើការ ព្យាករណ៍ទុកថា ស្ទើរតែទាំងអស់នៃអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសអាមេរិក នឹងចូលទៅកាន់ពិភពអ៊ីនធើណែតតាមរយៈការប្រើប្រាស់នូវឧបករណ៍ smartphone និង tablet ជំនួសអោយការប្រើប្រាស់កុំព្យូទ័រធម្មតារហូតដល់ឆ្នាំ ២០១៥ ។ ដោយឡែកចំពោះក្រុមហ៊ុន Gartner បែរជាលើកឡើងថា នៅកំឡុងពេលប្រហែលជា ៥ ទៅ ១០ ឆ្នាំខាងមុខទៀត កុំព្យូទ័រ ធម្មតានឹងមានមុខងារដូចជាឧបករណ៍tablet ដូច្នោះដែរដើម្បីអាចធ្វើចរាចរបាននៅក្នុងទីផ្សារ៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















