Can't Read?


ថ្មី​ៗ​នេះ​គេហទំព័រ micgadget បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Huawei បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ចេញ Tablet ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Ice Cream Sandwich (ICS) ស៊េរី​ថ្មី​របស់​ខ្លួន​ដើម្បី​ប្រកួតប្រជែង​ជាមួយ​ iPad ស៊េរីក្រោយ (iPad3) របស់​ក្រុមហ៊ុន Apple។
បន្ទាប់​ពី Huawei MediaPad AT&T branded 4G (HSPA+) បាន​ធ្វើ​ដំណើរ​ទៅ​ដល់​សហរដ្ឋ​អាមេរិក​រួច​មក លោកYu Cheng Dong  ប្រធាន​ក្រុមហ៊ុន Huawei បាន​ថ្លែង​នៅ​លើ Sina Microblogផ្ទាល់​ខ្លួន​ថា ​ក្រុមហ៊ុន​នឹង​ចេញ Tablet ស៊េរី​ថ្មី​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា MediaPad 10 FHD នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក ២០១២ (MWC) និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា​Tablet ស៊េរី​ថ្មី​នេះ​នឹង​ក្លាយ​ជា tablet បច្ចេកវិទ្យា​ខ្ពស់​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​ពិភពលោក។
ប្រភព​ខាង​លើ​បាន​បន្ថែម​ថា MediaPad 10 FHD អាច​នឹង​ភ្ជាប់​មក​ជាមួយ អេក្រង់​ទំហំ ១០អ៊ីញ Full HD (FHD), resolution 1920×1200, CPU ប្រភេទ Nvidia Tegra 3 Quad-coreឬ Qualcomm Snapdragon S4 Quad-core ល្បឿន 2.5GHz, កាមេរ៉ា​ទំហំ 8.0 megapixels ។
Huawei MediaPad 10 FHD គ្រោង​ប្រកាស​មុន iPad 3 នៅ​សមាជ​ទូរស័ព្ទ​ពិភពលោក ២០១២ (MWC)​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី ២៧ ខែ​កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី ១ ខែ​មិនា។ ចំណែក iPad 3 វិញ​មាន​ពាក្យចចាមអារ៉ាម​ខ្លះ​លើក​ឡើង​ថា​នឹង​ប្រកាស​នៅ​ថ្ងៃ​ទី ៧ ខែ​មិនា៕

តើ​ប្រិយមិត្ត​យល់​ថា MediaPad 10 អាច​ទៅ​រួច​ជាមួយ iPad 3 ទេ?

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts