Can't Read?


Speaker ឬ​Microphon

ថ្មី​ៗ​នេះ​គេហទំព័រ geeky-gadgets បាន​ចុះ​ផ្សាយ​ពី​ឧបករណ៍​បំពងសម្លេង​ម៉ូត​ថ្មី​ម្យ៉ាង​រាង​ដូច Microphone មាន​ឈ្មោះ​ថា Microphone MP3 Speaker រចនា​ម៉ូត​ដោយ​ក្រុមហ៊ុន Molla Space សម្រាប់​ប្រើប្រាស់​ជាមួយ​ទូរស័ព្ទ​ដៃ ដែល​មាន​រន្ធដោតកាស​ប្រវែង 3.5mm។

ឧបករណ៍​បំពងសម្លេង​ម៉ូត​ថ្មី​នេះ​រចនា​ឡើង​ឲ្យ​មាន​រាង​តូច​ស្អាត​ទាន់​សម័យ និង​បង្កើត​ឡើង​សម្រាប់​មិត្ត​យុវវ័យ​ក៏​ដូច​ជា​អ្នក​ដែល​ចូលចិត្ត​តន្ត្រី​ផង​ដែរ។ Microphone MP3 Speaker មាន​វិមាត្រ 1.5 x 1.5x 3 អ៊ីញ​ព្រម​ជាមួយ​នឹង​ឌុយ​ដែល​អាច​ប្រើ​ជាមួយ​គ្រប់​ឧបករណ៍​តន្ត្រី​ឬ​ទូរស័ព្ទ​ដែល​មាន​រន្ធ audio jack ទំហំ ៣,៥ ម.ម ដូច​ជា iPhone, Galaxy SII ជា​ដើម។

លក្ខណៈ​ពិសេស​របស់ Speaker ដដែល​នេះ​គឺ​ទំហំ​តូច​ងាយ​ស្រួល​ដាក់​តាម​ខ្លួន និង​ប្រើ​ថ្ម​ប្រភេទlithium-ion អាច​សាក​បាន​ដោយ​ប្រើ USB និង​កាន់​បាន​រយៈ​ពេល ៤ម៉ោង។

Microphone MP3 Speaker មាន​ពីរ​ពណ៌​សម្រាប់​ជ្រើសរើស​ដូច​ជា ប្រាក់​និង​មាស​ដែល​អាច​រក​ទិញបាន​តាម​រយៈ​គេហទំព័រMolla Space តម្លៃ ២៤ដុល្លារ

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts