Can't Read?


សាកថ្មទូរស័ព្ទដោយប្រើទឹក

ក្រុមហ៊ុន​របស់​ប្រទេស​ស្វីស​ឈ្មោះថា myFC កាល​ពីពេលថ្មីៗ​នេះទើប​តែបាន​ឧទ្ទេសនាម​នូវផលិតផល​ថ្មីមួយ​ទៀតរបស់​ខ្លួនគឺ​ឧបករណ៍ សាកថ្មដោយ ប្រើប្រាស់​ទឹកដើម្បីផ្តត់ផ្គង់​ថាមពល​សំរាប់ទូរស័ព្ទ​ចល័ត ម៉ាស៊ីន​កាមេរ៉ា និង​ឧបករណ៍ GPS…និងឧបករណ៍​ជា​ច្រើន​ផ្សេងទៀត។ របកគំហើញ ថ្មីនេះគឺ ផ្តល់ផលប្រយោជន៍ដ៏ធំធេងបំផុតសំរាប់បណ្តាអ្នកប្រើប្រាស់ទាំងឡាយដែលមិនស្ថិតនៅក្បែរប្រភពថាមពល។

ផលិតផលសាកថ្មថ្មីនេះឈ្មោះថា PowerTrekk និងមានភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត អ្នកប្រើប្រាស់គ្រាន់តែដាក់ទឹកមួយស្លាបព្រាចូលទៅក្នុង ឧបករណ៍សាកនោះជាការស្រេច។ ប្រតិកម្មគីមីរវាងទឹកនិងសារធាតុពិសេសម្យ៉ាងមានឈ្មោះថា natri silicide នឹងបង្កើតបានជាឧស្ម័ន hydro ។

ប្រតិកម្មគីមីនោះដំណើរការមានលក្ខណៈប្រសើរនិងសុវត្ថិភាពបំផុតនិងមិនមានផលប៉ះពាល់ដល់បរិស្ថានទៀតផង ហើយប្រតិកម្មនោះទៀត សោតអាច បង្កើតបានជាថាមពលពី១KW រហូតដល់ ៣KW ដែលគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ដល់ឧបករណ៍អេឡិចត្រូនិចកាន់ដៃណាមួយដែលមានរន្ធភ្ជាប់ USB បានក្នុងរយៈពេល ១០ម៉ោងផងដែរ។

ផលប្រយោជន៍ធំបំផុតរបស់ PowerTrekk នេះគឺអ្នកប្រើប្រាស់អាចប្រើប្រាស់បានគ្រប់ទីកន្លែង គ្រប់ពេលវេលានិងមិនប្រកាន់ថាទឹកនោះ ជាទឹកប្រភេទ អ្វីនោះឡើយ។ ផលិតផលនេះមានតំលៃ ១៦៥អឺរ៉ូ គឺប្រហែលជា ២១៦,២០៤ដុល្លាអាមេរិក និងតាមគំរោងផលិតផលនេះនឹងចាប់ផ្តើមធ្វើចរាចរ នៅក្នុងទីផ្សារក្នុងខែ ឧសភា រឺ មិថុនា ខាងមុខនេះហើយ។

បច្ចេកវិទ្យាថ្មីនេះត្រូវបានឧទ្ទេសនាមម្តងរួចមកហើយនៅឯ Barcelona កាលពីឆ្នាំកន្លងទៅដោយឡែកសំរាប់កំណែថ្មីដែលទើបតែបានធ្វើការ Update សន្យានាំមកនូវអត្ថប្រយោជន៍យ៉ាងច្រើនសំរាប់អ្នកប្រើប្រាស់នាពេលអនាគតផងដែរ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts