Nokia Siemens Networks កាលពីពេលថ្មីៗនេះបានប្រកាសថា នឹងកាត់បន្ថយបុគ្គលិកប្រមាណ ១.២០០ នាក់នៅហ្វាំងឡង់ និង ២.៩០០ នាក់ទៀតនៅប្រទេសអាល្លឺម៉ង់ ខណៈដែលក្រុមហ៊ុនរបស់ខ្លួនធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្រុមហ៊ុនឡើងវិញ។ នេះដោយយោងទៅតាមគេហទំព័រ BGR។
ទំាង Nokia និង Siemens សុទ្ធតែបានមានបំណងបញ្ចប់ការសហការជាមួយគ្នា ដោយសារតែចំណូលមិនគាប់ប្រសើរ ប៉ុន្តែបានបោះបង់បំណងនេះវិញ។ ការសម្រេចចិត្តបញ្ឈប់បុគ្គលិកនេះត្រូវបានរំពឹងថានឹងអាចសន្សំសំចៃបាន ១ ពាន់លានដុល្លារក្នុង ១ ឆ្នាំ។ Nokia Siemens Networks បានទាំងនិយាយទៀតថា ក្រុមហ៊ុនរបស់ខ្លួននឹងកាត់បន្ថយបុគ្គលិក ១៧.០០០ នាក់ត្រឹមឆ្នាំ ២០១៣។
គួរបញ្ជាក់ផងដែរថា Nokia Siemens Networks គឺជាក្រុមហ៊ុនផលិតសម្ភារៈ Network ទូរស័ព្ទធំបំផុតលំដាប់ទីពីរបន្ទាប់ពី Ericsson ហើយការសហការរវាង Nokia និង Siemens ត្រូវបានធ្វើឡើងដើម្បីផ្គត់ផ្គង់ទីផ្សារពិភពលោក៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















