Can't Read?


គេហទំព័រ​ BGR បាន​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​ថា ក្រុមហ៊ុន​ Microsoft បាន​អះអាង​ថា Google បាន​ប្រើ​ Cookies មិន​ត្រឹមត្រូវ​ដើម្បី​គេច​ខ្លួន​ពី​ការ​កំណត់​ភាព​ឯកជន​ (Privacy Setting) នៅ​ក្នុង​ Internet Explorer។

ការ​កំណើត​ដើម​របស់ Internet Explorer គឺ​បិទ​ Third-party cookies តែ​ម្តង​ លុះ​ត្រា​តែ​គេហទំព័រ​នោះ​ផ្តល់​ គោលការណ៍​ P3P Compact Policy Statement ដោយ​មាន​បញ្ជាក់​​ថា​នឹង​ប្រើ Cookies នេះ​ដោយ​របៀបណា​ ហើយ​ឯកភាព​ថា​នឹង​មិន​តាម​ដាន​អ្នក​ប្រើប្រាស់ ទើប​អាច​បើក​វិញ។ Microsoft អះអាង​ទៀត​ថា Google បាន​ប្រើ Cookies ​មិន​សមស្រប​ជាក់លាក់​មួយ​​ ដោយ​​បាន​​គេច​ខ្លួន​រួច​ពី Privacy Setting នៅ​ក្នុង Internet Explorer។

ជុំវិញ​រឿង​នេះ Google មិន​ទាន់​បាន​ឆ្លើយ​តប​ ទៅ​លើ​ការ​អះអាង​របស់ Microsoft នៅ​ឡើយ​ទេ។ តែ​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ Google ត្រូវ​បាន​រាយការណ៍​ថា​បាន​ធ្វើ​ទង្វើ​ដូច​គ្នា​នេះ ដើម្បី​គេច​ខ្លួន​ពី Privacy Setting នៅ​ក្នុង​ Safari របស់ Apple ផង​ដែរ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts