Can't Read?


LG Optimus 3D 2 បង្ហាញ​ខ្លួន​មុន MWC?

ថ្មី​ៗ​នេះ​គេហទំព័រ bgr បាន​ឲ្យ​ដឹង​ថា​រូប​និង​លក្ខណៈ​សម្បត្តិ​របស់​ទូរស័ព្ទ LG Optimus 3D 2 ត្រូវ​បាន​បង្ហាញ​មុន​ថ្ងៃ​សមាជ​ទូរស័ព្ទ​ពិភពលោក (MWC)។

រូប​របស់ LG Optimus 3D 2 ត្រូវ​បាន​គេ​បង្ហោះ​ពាស​ពេញ​ពិភព​អ៊ីនធឺណិត​ព្រម​ទាំង​​បញ្ជាក់​ថា​នឹង​មាន​រាង​ស្ដើង​និង​ស្រាល​ជាង​ទូរស័ព្ទ LG Optimus 3D ជំនាន់​មុន។ ទូរស័ព្ទ​ដដែល​នេះ​នឹង​ភ្ជាប់​មក​ជាមួយ​សម្បក​ដែល​ស្ដើង​ជា​មុន​ពី ១១,៩ ម.ម មក​នៅ​ត្រឹម ៩,៨ម.ម ចំណែក​ទម្ងន់​វិញ​នឹង​ស្រាល​ជាង​មុន​ប្រមាណ ២០​ក្រាម។ នេះ​ដោយ​យោង​តាម​គេហទំព័រ Electronics Times News ។

ទាក់​ទិន​នឹង​រូប​ភាព​ខាង​លើ​នេះ​ក៏​ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា LG Optimus 3D 2 នឹង​ភ្ជាប់​មក​ជាមួយ CPU​ល្បឿន 1.2GHz dual-core Texas Instruments processor, កាមេរ៉ា​ទំហំ 5-megapixel អាច​ថត​រូប​លក្ខណៈ 3D, ទំហំ​ផ្ទុក​ទិន្នន័យ 8GB, Bluetooth ជំនាន់ 3.0 , មាន NFC, ប្រើ​ប្រព័ន្ធ HSPA+ 21Mbps និង​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់ 2.3 (Gingerbread) ។ LG Optimus 3D 2 ត្រូវ​បាន​គេ​សង្ឃឹម​ថា​នឹង​ចេញ​លក់​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ ២០១២ នៅ​ក្រុមហ៊ុន​ផ្គត់ផ្គង់​ប្រព័ន្ធ​ទូរស័ព្ទ SK Telecom របស់​ប្រទេស​កូរ៉េ។

ខណៈ​ក្រុមហ៊ុន LG មិន​ទាន់​ប្រកាស​ជា​ផ្លូវ​ការណ៍​នោះ​ យើង​ក៏​មិន​ទាន់​អាច​និយាយ​បាន​ថា​រូប​នឹង​លក្ខណៈ​សម្បត្តិ​ខាង​លើ​នេះ​ពិត ១០០​ភាគរយ​នោះ​ទេ។ អីចឹង​មាន​តែ​បន្ត​តាម​ដាន​ជា​មួយ Sabay នៅ​សមាជ​ទូរស័ព្ទ​ពិភព​លោក​ដែល​នឹង​ឈាន​ចូល​មក​ដល់​ក្នុង​ពេល​ឆាប់ៗ​នេះ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts