គេហទំព័រ GSMArena បានឲ្យដឹងកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន HTC នឹងនាំយកទូរស័ព្ទស៊េរីថ្មីៗមួយចំនួន ដោយមានបំពាក់ដោយស្លាកសញ្ញា Beats Audio ល្បីឈ្មោះទៅបង្ហាញនៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំ ២០១២ នេះ។
ប្រភពកៀកកិត HTC បានប្រាប់ទៅ Pocketlint.comថា HTC នឹងសម្ពោធទូរស័ព្ទ HTC One device ទីបីគឺ HTC One V។ HTC One V នឹងមានលក្ខណៈពិសេសដូច Rhyme ដែរ ដោយមាន single-core 1GHz processor, RAM 1GB, កាមេរ៉ាទំហំ 5MP ដែលអាចថតវីដេអូបានក្នុងកម្រិត 720p ,មានស្លាកសញ្ញា Beats Audio ផងដែរ និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការចុងក្រោយគឺ Android 4.0 Ice Cream Sandwich។
ទូរស័ព្ទ One V ត្រូវបានគេល្បីថានឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍សមាជទូរស័ព្ទពិភពលោកឆ្នាំនេះ ព្រមទាំងមាន One X (ពីមុនឈ្មោះថា Endeavor) និង One S (អាចជា Ville)ទៅជាមួយផងដែរ។ ប៉ុន្តែ One X ប្រើ Quad-core រីឯ One S ប្រើ Dual-core។
ក្រៅពីនេះក៏អាចមានករណីអាចមួយផ្សេងទៀត ដែល HTC នឹងអាចសម្ពោធទូរស័ព្ទ HTC One device ទៅបួនគឺ One XL។ ប៉ុន្តែមិនទាន់មានព័ត៌មានលម្អិតពីទូរស័ព្ទមួយនេះនៅឡើយទេ គ្រាន់តែមានការទស្សន៍ទាយថា One XLនឹងមានអេក្រង់ធំ។
គួរបញ្ជាក់ផងដែរ ទាំងនេះស្ថិតនៅជាពាក្យចចាមអារ៉ាមនៅឡើយទេ ដូច្នេះអ្វីដែលយើងអាចធ្វើបានគឺមានតែចាំមើលថាតើ HTC នឹងយកអ្វីទៅបង្ហាញនៅក្នុង MWC ឆ្នាំ ២០១២ នេះខ្លះ៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















