ពួក hacker មួយក្រុមបានអះអាងថា ពួកគេបានលួចយកនូវទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ជាង ៣៥ម៉ឺននាក់ ក្រោយពីពួកគេបានចូលលុកលុយក្នុងគេហទំព័រអាសអាភាសមួយដែលមានឈ្មោះថា Brazzers។
អ្នកស្រី Kate Miller ដែលជានាយកផ្នែកទំនាក់ទំនងប្រចាំក្រុមហ៊ុន Manwin Holding SARL ដែលជាម្ចាស់នៃគេហទំព័រនេះ បានថ្លែងកាលពីថ្ងៃសៅរ៍កន្លងទៅថា នៅខណៈពេលនេះក្រុមហ៊ុនកំពុងតែដុតដៃដុតជើងស៊ើបអង្កេតលើបញ្ហាដែលកើតឡើង ប៉ុន្ដែមិនមានព័ត៌មានទាក់ទងនឹង Credit card របស់អ្នកប្រើប្រាស់ត្រូវបានលេចធ្លាយនោះទេ។
ក្រៅពីផ្ញើអ៊ីម៊ែលទៅប្រាប់អ្នកប្រើប្រាស់ដែលប្រឈមនឹងបញ្ហាសុវត្ថិភាព ក្រុមហ៊ុនក៏បានផ្ញើទៅព្រមានពួក hacker អំពីទង្វើដែលខុសច្បាប់ ពោលគឺជាសកម្មភាពឧក្រិដ្ឋនៅក្នុងប្រព័ន្ធអ៊ីនធើណិត។
ការលេចធ្លាយនូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់លើកនេះ គឺជារឿងគួរឲ្យអាម៉ាស់សម្រាប់ក្រុមហ៊ុនរបស់ប្រទេសលុចសំបួរមួយនេះ ខណៈដែលកន្លងមកត្រូវបានគេស្គាល់ថាជាវែបសាយអាសអាភាសដ៏ល្បីល្បាញបំផុតក្នុងពិភពលោកនោះ ។
ពួក hacker នឹងបង្ហោះនូវទិន្នន័យរបស់អ្នកប្រើប្រាស់មួយចំនួនតូចតាមអ៊ីនធើណិតនៅដើមសប្ដាហ៍នេះហើយ ដែលមានដូចជា អ៊ីម៊ែល ឈ្មោះប្រើប្រាស់ (username) និងលេខសម្ងាត់ (Password) ហើយប្រសិនបើអាច ពួក hacker នឹងបញ្ចេញឈ្មោះពិតទាំងស្រុង រួមទាំងប្រទេសដែលអ្នកប្រើប្រាស់ទាំងនោះរស់នៅផងដែរ។
គួរបញ្ជាក់ផងដែរថា ពួក hacker ថ្មីលើកនេះ បានអះអាងថា ពួកវាមិនធ្វើដើម្បីលុយនោះទេ ប៉ុន្ដែធ្វើដើម្បីឲ្យវែបសាយនោះគិតឡើងវិញពីទំនួលខុសត្រូវសង្គម។ hacker នេះក៏បានបញ្ជាក់អត្តសញ្ញាណខ្លះៗរបស់ខ្លួនផងដែរ ពោលគឺជាក្មេងប្រុសដែលមានអាយុ ១៧ឆ្នាំ រស់នៅMorocco និងមានទំនាក់ទំនងជាមួយពួក Anonymous។
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















