Can't Read?


ក្រុមហ៊ុន Google កំពុងតែធ្វើការ យ៉ាងពិតប្រាកដមួយទៅលើទំរង់ថ្មីរបស់ខ្លួនសំរាប់ Google Chrome browser, គេនិងដាក់ Password Manager ដែលវាអាចបង្កើត Password របស់លោកអ្នកកាន់តែខ្លាំងនិងរឹងមាំមានសុវត្តិភាពដល់អ្នកប្រើប្រាស់។ 

ចំពោះ Password Manager មួយនេះវានិងស្នើសុំនូវពាក្យសំងាត់ដែលខ្លាំង នៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់គេហទំព័រណាមួយដែលគេតំរូវអោយ អ្នកបង្កើតនូវគណនីថ្មីរបស់លោកអ្នកជាមួយនិងUsername និង Password ដែលអ្នកនិងអាចរើសបានចំពោះពាក្យសំងាត់ដែលរឹងមាំនិងខ្លាំង​( passwordgenerated ) ដោយ Chrome អោយអ្នកផ្ទាល់ជា Password Generator  រឺក៏ អ្នកបង្កើតដោយខ្លួនឯង។

ក្នុងនោះគេបានបញ្ចាក់ទៀតថា Password ដែលនិងត្រូវបាន generated ដោយ Chrome នោះ PasswordManager និងបូករួមជាមួយ លេខ,អក្សរ និង សញ្ញា ជាដើម ដើម្បីពង្រឹង និងធ្វើអោយ Password របស់លោកអ្នកមានប្រសិទ្ធភាពខ្ពស់និងមានសុវត្តិភាព។លើកទីមួយដែលលោកអ្នក វាយបញ្ចូល Passwordរបស់អ្នក Chrome និងធ្វើការសួរទៅអ្នកមុនថា តើអ្នក Generated រឺក៏អត់? លោកអ្នកអាចចុចដើម្បីអោយ Chrome generated Password របស់អ្នកក៏បាន រឺអ្នកអាចដាក់ Password ខ្លួនឯងក៏បាន។

តែគួរអោយសោកស្តាយត្រង់ថា Google មិនទាន់ប្រាប់ពីថ្ងៃដែល Password Manager និងមានវត្តមានលើ Chrome នៅឡើយនោះទេ។ ប្រសិនជាមានពត៌មានថ្មីពី Password Manager គេហទំព័រយើងខ្ញុំនិងយកមកផ្សាយជូន។

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts