Can't Read?


Google​ចង់​ដំឡើង​ស្ថានីយ​​ផ្កាយ​រណប​បន្ថែម​

ក្រុមហ៊ុន​ Google ថ្មី​ៗ​នេះ កំពុង​សម្លឹង​មើល​គម្រោង​សាងសង់​ស្ថានីយ​​ដោយ​មាន​បំពាក់​ទៅ​ដោយ​ថាស​ផ្កាយ​រណប​ទទឹង ៤,៥ ម៉ែត្រ​នៅ​​ទីក្រុង​ Council Bluffs នៃ​​ រដ្ឋ​Iowa ដែល​ស្ថិត​នៅ​​ភាគ​បស្ចិម​សហរដ្ឋ​អាមេរិក។ នេះ​ដោយ​យោង​តាម​គេហទំព័រ The Verge ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី ២០ កុម្ភៈ​ម្សិល​មិញ។

ក្រុមហ៊ុន​ Fiber របស់​ Google កាល​ពី​ពេល​ថ្មី​ៗ​នេះ​បាន​ប្រកាស​ពី​គម្រោង​ពង្រាយ​កាប​អុបទិក​នៅ​ក្រុង Kansas ដោយ​បាន​រៀប​ចំ​សំណុំ​បែប​បទ​សាធារណៈ​ទៅ FCC ក្នុង​គោល​បំណង​ចង់​សាងសង់​ស្ថានីយ​ផ្កាយ​រណប​ពីរ​នៅ​ Council Bluffs។ គម្រោង​នេះ​ធ្វើ​ឡើង​សម្រាប់​បម្រើ​ឲ្យ​សេវាកម្ម​ Analog, digital audio, ទិន្នន័យ​ និង​វីដេអូ។ ស្ថានីយ​ទាំង​ពីរ​ដែល​ស្នើ​សុំ​នេះ នឹង​អាច​ទទួល​សញ្ញា C-band និង​មួយ​ទៀត​អាច​ទទួល Ku-band។

ដោយ​សារ​តែ​ទីតាំង​ជាយ​នៃ Iowa ជា​កន្លែង​មួយ​ដ៏​ពិសេស​សម្រាប់​ដាក់​ផ្កាយ​រណប​​ទំនើប​ៗ​នោះ ទើប​ធ្វើ​ឲ្យ Google ចង់​បង្កើត​មជ្ឈមណ្ឌល​ទិន្នន័យ​នៅ Council Bluffs ដែល​អាច​ស្មើ​នឹង​ទឹក​ប្រាក់​វិនិយោគ​ទុន ៦០០ លាន​ដុល្លារ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts