Fujitsu ជាក្រុមហ៊ុនល្បីឈ្មោះមួយរបស់ជប៉ុនក្នុងផ្ទត់ផ្ទង់សំភារៈអេឡិចត្រូនិចជាច្រើនប្រភេទ។ កន្លងមកក្រុមហ៊ុននេះធ្លាប់បានចេញផ្សាយ នូវទូរស័ព្ទជាច្រើនម៉ូដែលផងដែរ ជាពិសេសគឺបន្ទាប់ពីបានបង្ហាញនូវទូរស័ព្ទ quad-core របស់ខ្លួនក្នុងព្រឹត្តិការណ៍ CES កន្លងមក។ តាមរយៈរបាយការណ៍ របស់ Financial Time នាពេលថ្មីៗនេះបានឲ្យដឹងថាFujitsu មានបំណងនឹង វាយលុកទីផ្សារអេឡិចត្រូនិចរបស់អឺរ៉ុប ក្នុងឆ្នាំនេះដោយនាំនូវ ទូរស័ព្ទAndroid Tablet និង Windows Phone មួយចំនួនផងដែរ។
យើងដឹងស្រាប់ហើយថាទីផ្សារទូរស័ព្ទនៅអឺរ៉ុប មិនមែនទិញដូចនៅស្រុកខ្មែរយើងនោះទេ(គឺទិញដោយសេរី)។ ភាគច្រើនពួកគេចូលចិត្តទិញទូរស័ព្ទដែលជាប់កុងត្រា(ដោយសារតំលៃជាងហើយផ្តល់ប្រយោជន៍ច្រើនជាង) ហេតុក្រុមហ៊ុនទូរស័ព្ទដែលមានបំនងចូលទៅលក់ ត្រូវតែទាក់ទងនូវក្រុមហ៊ុនបំរើសេវាទូរស័ព្ទទាំងនោះជាមុន។ ចំពោះបញ្ហានេះគឺ Fujitsu បានរៀបចំទាក់ទងអស់ទៅហើយ តែគេមិនទាន់ដឹងលំអិតនៅឡើយទេ។
ចំពោះទូរស័ព្ទដែលនាំចូលនោះគឺនឹងបំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយដូចជា NFC (Near Field Communication) និង LTE (Long Term Evolotion) ឬ 4G និងសុវត្ថិភាពតាមក្រយៅដៃ(fingerprint) ទៀតផង។ អ្វីដែលចម្លែកនោះគឺយើងនឹងឃើញ Windows Phone របស់Fujitsu ជាលើកដំបូងនៅក្នុងទីផ្សារអឺរ៉ុប ទៀតផង។ ថ្វីត្បិតតែឧបករណ៍របស់ Fujitsu មានបច្ចេកវិទ្យាទំនើប យ៉ាងណាក្តីតែវាអាចនឹងខុសប្លែកគ្នាបន្តិច បន្តួចទៅនឹងផលិតផលក្នុងស្រុក(នៅជប៉ុន)។
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















