កាលពីថ្ងៃពុធ ម្សិលមិញនេះក្រុមហ៊ុន NTT DoCoMo របស់ប្រទេសជប៉ុនបានបង្ហាញ device ប្រើប្រព័ន្ធប្រតិបត្តិការ Android ស៊េរីថ្មីរបស់ខ្លួនចំនួនពីរដូចជាទូរស័ព្ទ AQUOS PHONE SH-06D និងTablet MEDIAS TAB N-06D ។ នេះដោយយោងតាមគេហទំព័រ geeky-gadgets។

ទូរស័ព្ទ AQUOS PHONE SH-06D
លក្ខណៈពិសេសរបស់ smartphone ខាងលើនេះគឺប្រើបច្ចេកវិទ្យាមិនជ្រាបទឹក, អេក្រង់ទំហំ ៤,៥អ៊ីញប្រភេទ3D ដែលមិនត្រូវការប្រើវ៉ែនតា 3D, CPU ល្បឿន1.2 GHz dual core, ភ្ជាប់មកជាមួយ tabletop dock មានអង់តែនប្រើសម្រាប់មើល multimedia broadcasts និងអាចប្រើជាមួយសេវា mobile wallet service របស់ក្រុមហ៊ុន DoCoMo ផងដែរ។

Tablet MEDIAS TAB N-06D
ចំណែក Tablet MEDIAS TAB N-06D វិញក៏មិនចាញ់ smartphone ខាងលើដែរគឺជា Tablet មិនជ្រាបទឹកមានកម្រាស់ស្ដើងជាងគេលើលោក ៩,៩ ម.ម។ Tablet ដដែលនេះមានលក្ខណៈពិសេសមួយចំនួនទៀតដូចជា៖ អេក្រង់ទំហំ ៧អ៊ីញ, ប្រើសេវា DOCOMO’s “Xi” LTE, ទម្ងន់ ៣៥០ក្រាម, CPU ល្បឿន 1.2 GHz dual core។
ទូរស័ព្ទ AQUOS PHONE SH-06D នឹងមានដាក់លក់នៅក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធសេវាទូរស័ព្ទរបស់ជប៉ុននៅខែមិនាខាងមុខនេះចំណែក Tablet MEDIAS TAB N-06D នឹងមានដាក់លក់នៅខែមេសា។ប្រភពខាងលើមិនបានប្រាប់ពីតម្លៃនោះទេតែបញ្ជាក់ថា device ទាំងពីរខាងលើនឹងមានដាក់លក់នៅប្រទេសជប៉ុនតែមួយគត់៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















