លោកJon Rubinstein អតីតនាយកប្រតិបត្តិ Palm បានប្រកាសលាឈប់ពីក្រុមហ៊ុន Hewlett-Packard (HP) ក្នុងតំណែងជាអគ្គនាយកហើយ បន្ទាប់ពីកុងត្រាត្រូវចប់នៅថ្ងៃទី ២៧ មករា ២០១២។
យោងតាមអ្នកនាំពាក្យរបស់ក្រុមហ៊ុន HP បានថ្លែងថាលោក Jon បានបំពេញតួនាទីតាមការប្ដេជ្ញាចិត្តរបស់ខ្លួន ហើយជាមួយគ្នានេះដែរក្រុមហ៊ុនក៏សូមជូនពរលោកឲ្យជួបប្រទះតែអ្វីដែលល្អៗនៅក្នុងឆាកជីវិត។
ទាក់ទិនទៅនឹងការចាកចេញខាងលើនេះលោក Jon បានប្រាប់គេហទំព័របច្ចេកវិទ្យា TheVerge ក្នុងបទសម្ភាសន៍មួយថានៅពេលដែល HP ទិញយក Palm លោកបានយល់ព្រមបន្តធ្វើការជាមួយ HP ក្នុងរយៈពេលពី ១២ខែ ទៅ ២៤ខែ ប៉ុណ្ណោះ។ លោកបានបញ្ជាក់បន្ថែមថាមិនមានគម្រោងនឹងធ្វើអ្វីបន្តទៀតក្នុងពេលនេះទេ តែលោកសុំយកពេលនេះដើម្បីសម្រាក និងគិតមើលថានឹងត្រូវធ្វើអ្វីបន្តទៀត។
ដំបូងឡើយលោក Jon បម្រើការងារក្នុងតួនាទីជាអនុប្រធានស្ដីទីទទួលបន្ទុកផ្នែកHardware ទាំងស្រុងនៅ Apple ចាប់តាំងពីឆ្នាំ ១៩៩៧ ដល់ថ្ងៃទី ៣១ មីនា ២០០៦។ លុះដល់ឆ្នាំ២០០៧ Rubinsteinបានប្ដូរទៅក្រុមហ៊ុន Palm និងឡើងកាន់តំណែងជាអគ្គនាយកនៅឆ្នាំ ២០០៩។ អ្វីដែលគួរឲ្យសោកស្ដាយថ្នាក់ដឹកនាំកំពូលរូបនេះ បានសន្យាថានឹងនៅតែបន្តការងារជាមួយPalm ដដែលបើទោះបីជាក្រុមហ៊ុន HP ប្រកាសទិញPalm ក្នុងតម្លៃ ១,២ពាន់ លានដុល្លារនៅថ្ងៃទី ២៨ មេសា ២០១០ក៏ដោយ។
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















