Can't Read?


Apple និង Google ត្រូវបាន គេប្តឹង ពីបទ “ស្រុះស្រួលគ្នា ដោយខុសច្បាប់ មិនអោយអូសទាញបុគ្គលិកគ្នា”

តាមប្រភពពី Reuters បានអោយដឹងថា អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs ធ្លាប់បាន ស្នើរសុំអោយ អតីតនាយកប្រតិបត្តិ Google លោក Eric Schmidt អោយបញ្ឈប់ ការអូសទាញ វិស្វករ Apple អោយចូលធ្វើការ នៅក្រុមហ៊ុនខ្លួន។ អ៊ីម៉ែល ដែលផ្ញើរចេញ ពី Jobs ទៅ Schmidt ក្នុងឆ្នាំ 1997 មួយនេះ ត្រូវបាន គេបង្ហាញក្នុងតុលាការ កាលពីពេល ថ្មីៗនេះ ក្នុងបណ្តឹង ស៊ីវិល មួយ ប្តឹង ក្រុមហ៊ុនធំៗ ចំនួន 5 ដែលក្នុងនោះមាន Apple និង Google ផងដែរ។

ដើមបណ្តឹង ក្នុងក្តីនេះ គឺជា អតីតវិស្វករ ដែលធ្លាប់ធ្វើការអោយ ក្រុមហ៊ុនខាងលើ ហើយបាន ចោទថា ក្រុមហ៊ុនទាំង 5 ខាងលើនេះ បាន ស្រុះស្រួលគ្នា ស្ងាត់ៗ មិនអោយទទួលយក ឬអូសទាញ បុគ្គលិក ដែលធ្វើការ អោយ ក្រុមហ៊ុនខ្លួន ហើយថា ការធ្វើបែបនេះ ដើម្បី រក្សាប្រាក់បៀរវត្ស អោយទាប និង រារាំង ការប្រកួតប្រជែង ទីផ្សារការងារ។ ខ្លឹមសារនៃ អ៊ីម៉ែល បានបន្តទៀតថា Eric Schmidt បាន forward អ៊ីម៉ែលរបស់ Jobs ទៅកាន់ ផ្នែកបុគ្គលិករបស់ Google ហើយបន្ទាប់មក បុគ្គលិក ដែលបានព្យាយាម អូសទាញ វិស្វកររបស់ Apple ត្រូវបានគេ បណ្តេញចេញ។ មេធាវីរបស់ក្រុមហ៊ុន បច្ចេកវិទ្យា ទាំង 5 ខាងលើ បានច្រាលចោល ការចោទប្រកាន់នេះ ហើយបានស្នើរសុំ លុបចោលការចោទប្រកាន់នេះ តែ ចៅក្រម Lucy Koh នៅតែបន្ត ស៉ើបអង្កេត រឿងក្តីនេះ។ ក្រៅពី ការបើកកកាយ អ៊ីម៉ែលរវាង Jobs និង Schmidt ក៏មានការបើកកកាយ អ៊ីម៉ែល របស់ អតីត នាយកប្រតិបត្តិ ក្រុមហ៊ុន Palm ទៅកាន់ Steve Jobs ដោយបាននិយាយថា កិច្ចព្រមព្រៀង មិនអោយទទួលយក បុគ្គលិក របស់ខ្លួន ទៅវិញទៅមក គឺជា រឿងមួយ មិនស្របច្បាប់ នោះទេ។ បើសិន តុលាការ រករឿងថា មានកំហុស ក្រុមហ៊ុន ទាំង 5 ខាងលើនេះ អាចនឹង ប្រឈមមុខ នឹងបណ្តឹង ច្រើនទៀត ទាក់ទងនឹង រឿងក្តីស្រដៀងនេះដែរ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts