Menu

iPad 3​ក្លែងក្លាយ​ដ៏​អស្ចារ្យ​ហើយ​​អ្នក​មិន​ដែល​ឃើញ!

ថ្មី​ៗ​នេះ មាន​រូបរាង​ iPad 3 ក្លែងក្លាយ ដ៏​អស្ចារ្យ​មួយ​បាន​បង្ហាញ​ខ្លួន​ នៅ​លើ​គេហទំព័រ​Youtube។ បើ​មើល​តាម​លក្ខណៈ​ពិសេស​មួយ​ចំនួន​នៅ​ក្នុង iPad នេះ​ប្រហែល​ជា​មិន​មាន​នៅ​ក្នុង iPad 3 ទេ​ គឺ​អាច​ដល់ iPad 10 ទើប​មាន។នេះ​ដោយ​យោង​តាម​គេហទំព័រ​ BGR ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។លក្ខណៈ​ដែល​មិន​គួរ​ឲ្យ​ជឿ​មាន​ដូចជា សមត្ថភាព​ប្រើ NFC ដោយ​ត​គ្នា​ដូច​ច្រវ៉ាក់ រវាង​ iPad មួយ​ទៅ iPad មួយ​ទៀត សមត្ថភាព​បង្ហាញ​រូបភាព​ 3D និង ផ្ទាំង​ប្រើប្រាស់​ដ៏​អស្ចារ្យ។ ទោះ​ជា​យ៉ាង​ណា​ក៏​មាន​លក្ខណៈ​ពិសេស​ខ្លះ​អាច​នឹង​មាន​នៅ​ក្នុង​ iPad 3 ដែរ ដែល​មាន​ដូចជា កម្រាស់​ក្រាស់​ជាង iPad 2 ១ ម.ម អេក្រង់​ Retina ទំហំ ៩,៧ អ៊ីញ Resolution 2048×1536 pixel, Processor quad-core A6, និង​4G LTE។វីដេអូ​ iPad 3 ក្លែងក្លាយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្រុម 3D animators ដែល​បាន​បង្ហោះ​វីដេអូ​គំរូ iPhone 5 កាល​ពី​ពេល​មុន​ ហើយ​កាល​នោះ​រូបរាង iPhone 5 ក្លែងក្លាយ​បាន​ទាក់​ទាញ​អ្នក​មើល​រហូត​ដល់ ៤៥,៦ លាន។គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន​ Apple ត្រូវ​បាន​រំពឹង​ថា​នឹង​បង្ហាញ iPad 3 នៅ​ថ្ងៃ​ទី ៧ ខែ​មិនា​នេះ ដូច្នេះ​រូបរាង​ពិត​របស់​ iPad 3 យ៉ាង​ណា​នោះ​នឹង​អាច​ដឹង​ហើយ។ឥឡូវ​ប្រិយមិត្ត​សាក​មើល​វីដេអូ​​ឃ្លីប​ខាង​នេះ​បន្តិច​មើល ហើយ​ជួយ​ប្រាប់​ផង​ថា iPad 3 អាច​មាន​លក្ខណៈ​អស្ចារ្យ​ដល់​ថ្នាក់​នេះ​ទេ!

Leave a Comment

Connect with Facebook

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

http://www.SERVINGWEB.com