Can't Read?


អាថ៌កំបាំងមួយចំនួនរបស់ Facebook ប្រហែលជា លោកអ្នកមិនដែលដឹង

acebook ជាគេហទំព័រកំសាន្តសង្គមមានឈ្មោះល្បីបំផុតនៅក្នុងពិភពលោកជាមួយចំនួននៃអ្នកប្រើប្រាស់មានរហូតដល់ជាង ៨០០ លាននាក់ ហើយក្នុងនោះដែរគេហទំព័រមួយនេះមានអាថ៌ដ៏គួរអោយចាប់អារម្មណ៍ជាច្រើនដែលអាចនិយាយបានថាអ្នកប្រើប្រាស់ទាំងអស់មិនសុទ្ធតែបានដឹងគ្រប់គ្នានោះឡើយ។ តើអាថ៌កំបាំងទាំងនោះមានអ្វីខ្លះ? ចូរតាមដានជាមួយយើងខ្ញុំដូចតទៅ៖

ដោយបានធ្វើកិច្ចសហប្រតិបត្តិការចុះកិច្ចសន្យាផ្សព្វផ្សាយពាណិជ្ជកម្មមួយជាមួយក្រុមហ៊ុនApple បានជួយអោយ Facebookអាចមានថវិការគ្រប់គ្រាន់ក្នុងការហែលឆ្លង នូវវិបត្តិមួយដ៏ធ្ងន់ធ្ងរកាលពីឆ្នាំ ២០០៤ ខណៈពេលដែលគេហទំព័រមួយនេះចាប់ផ្តើមមានអ្នកប្រើប្រាស់ស្គាល់កាន់តែច្រើនឡើង។ ប្រសិនបើគ្មាន Apple និងមិនមានកិច្ចសន្យាព្រមព្រាងពាណិជ្ជកម្មនោះទេ ប្រហែលជា Facebook ត្រូវបង្ខំចិត្តលក់ទៅអោយក្រុមហ៊ុនទីបីបាត់ទៅហើយ។

អ្នកវិនិយោគទុនដំបូងរបស់ Facebook លោក Peter Thiel បានលក់ភាគហ៊ុនរបស់ខ្លួននៅឯគេហទំព័រមួយនេះចំនួនពាក់កណ្តាលកាលពីឆ្នាំ ២០០៩ ទៅអោយក្រុមហ៊ុន DST ដែលជាក្រុមហ៊ុនមូលបត្រមួយរបស់ប្រទេសរុស្ស៊ី។ ប្រសិនបើរក្សាទុកនូវភាគហ៊ុនទាំងនោះ នោះទ្រព្យសម្បត្តិរបស់លោក Thielនឹងមានការកើនឡើងរហូតមិនអាចនឹកស្មាន ដល់នៅបន្ទាប់ពី Facebook ចាប់ផ្តើមអនុវត្តន៍ IPO ជាផ្លូវការនោះ។

នៅមុនពេល”បើកទ្វារ” Facebook អោយក្លាយជាគេហទំព័រកំសាន្តជាផ្លូវការនៅក្នុងពិភពលោក ,លោក Mark Zuckerberg ធ្លាប់មានគំរោងទិញយកនូវ domain មួយមានឈ្មោះថា FacebookHigh.com ដើម្បីធ្វើការបង្កើតនូវគេហទំព័រកំសាន្តមួយសំរាប់ដោយឡែកក្រុមសិស្សកំរិតមធ្យមសិក្សា។ ប៉ុន្តែគំរោងនោះត្រូវបោះបង់ចោលវិញដោយសារតែឈ្មោះរបស់domain នោះមានតំលៃខ្ពស់ពេក។

ឆ្នាំ ២០០៦ មានបុរសម្នាក់ឈ្មោះថា Chris Putnam បានធ្វើការវាយលុកចូលក្នុងគេហទំព័រFacebook និងបានផ្លាស់ប្តូរនូវ Interface នៃគណនីរបស់អ្នកប្រើប្រាស់រាប់ពាន់ នាក់នៅលើគេហទំព័រនេះដើម្បីអោយមានលក្ខណៈដូចគ្នានឹងគេហទំព័រសង្គម MySpace ។ “ការលេងសើច” របស់ Putnam ភ្លាមៗនោះក៏ទទួលបានការចាប់អារម្មណ៍បំផុតពី Dustin Moskovitzដែលជាសហស្ថាបនិកនិងជាអគ្គនាយកបច្ចេកវិទ្យារបស់ Facebook នាពេលបច្ចុប្បន្ននេះ។ពេលនោះដែរ Moskovitz បានធ្វើការស្នើសុំមួយទៅកាន់ Putnam ដើម្បីធ្វើការអញ្ជើញលោកអោយចូលរួមក្នុងក្រុមផ្នែកអភិវឌ្ឍន៍របស់ Facebook ។

Logo ដំបូងដែល Facebook ប្រើប្រាស់ គឺជារូបភាពរបស់តារាភាពយន្តឈ្មោះ Al Pacino ។

នារដូវក្តៅដំបូងគឺនៅក្រោយពេលដែល Facebook ដាក់អោយដំណើរការជាផ្លូវការ លោក Zuckerberg និងក្រុមគ្រួសារបានចំណាយប្រាក់ចំនួន ៨៥.០០០ដុល្លាអាមេរិក ដើម្បីរក្សាជីវិតរបស់គេហទំព័រដែលទើបតែដំណើរការនេះ។

ស្ថាបនិកអ្នកបង្កើតឡើងនូវគេហទំព័រសង្គម Linkedln ឈ្មោះ Reid Hoffman និងគេហទំព័រ
សង្គម Zynga បង្កើតដោយលោក Mark Pincus ,អ្នកទាំងពីរគឺជាម្ចាស់ប័ណ្ណកម្មសិទ្ធិលើផ្នែក
គេហទំព័រសង្គម។ អាស្រ័យដូច្នេះហើយ Facebook ត្រូវចំណាយអោយពួកគេទាំងពីរនូវ
ភាគហ៊ុនមួយចំនួនដើម្បីទទួលបានសិទ្ធិក្នុងការប្រើប្រាស់ប័ណ្ណកម្មសិទ្ធិនេះ។

នៅពេលដែលក្រុមហ៊ុន Accel Partner ធ្វើវិនិយោគចំនួនទឹកប្រាក់ ១២,៧លានដុល្លាអាមេរិកចូលទៅក្នុង Facebook កាលពីឆ្នាំ ២០០៥ ,លោក Mark Zuckerberg, Sean Parker និងលោកDustin Moscovitz ម្នាក់ៗទទួលបានប្រាក់រង្វាន់ចំនួន ១លានដុល្លាអាមេរិក។

មានបុគ្គលិកល្បីឈ្មោះជាច្រើនធ្លាប់ធ្វើការនៅឯ Facebook លេចធ្លោជាងគេក្នុងចំណោមពួកគេទាំងនោះគឺ Steve Chen ដែលជាសហស្ថាបនិករបស់គេហទំព័រ YouTube ។ 

ពេលដែលលោក Mark Zuckerberg បានសំរេចចិត្តផ្លាស់ប្តូរឈ្មោះនៃគេហទំព័ររបស់ខ្លួនពី TheFacebook (ឈ្មោះដំបូងបង្អស់) ទៅជា Facebook,ក្រុមហ៊ុនត្រូវចំណាយប្រាក់ចំនួន២០០.០០០ដុល្លាអាមេរិកដើម្បីទិញ Domain ឈ្មោះថា Facebook.com ។

ដំបូងឡើយ, Mark Zuckerberg មិនដែលមានគំរោងនឹងធ្វើការបន្ថែមនូវមុខងារសំរាប់ធ្វើការចែករំលែករូបភាពលើទំព័រ Facebook នោះឡើយ។ ប៉ុន្តែដោយសារតែលោក Sean Parker បានធ្វើការបញ្ចុះបញ្ចូលទើបលោក Zuckerberg ផ្លាស់ប្តូរគំនិតរបស់ខ្លួន។ ឥឡូវនេះគេហទំព័រ Facebook គឺជាសេវាកម្មចែករំលែករូបភាពទទួលបានការពេញ និយមនិងទូលំទូលាយបំផុតក្នុងពិភពលោក។

នេះគឺជារូបភាពដែលបានបង្ហោះចូលទៅកាន់គេហទំព័រ Facebook ជាលើកដំបូង។ មើលទៅពិតជាគួរអោយស្រលាញ់មែន…។

នៅក្រោយពេលដែលទទួលបាននូវទុនវិនិយោគមានបរិមាណដ៏ច្រើនលើសលប់នោះ លោកMark Zuckerberg ធ្លាប់បានប្រឈមមុខនឹងសំពាធបង្ខំធ្វើការផ្លាស់ប្តូរតួនាទីក្នុង Facebook, អាស្រ័យដោយហេតុដូច្នេះហើយទើបលោកសំរេចចិត្តរៀនបន្តនូវមុខជំនាញមួយដើម្បីប្រែក្លាយជាអគ្គនាយកប្រតិបត្តិរបស់ទំព័រ Facebook នេះកាលពីឆ្នាំ ២០០៥ និងដើម្បីបន្តរក្សារតួនាទីជា CEO និងប្រតិបត្តិរបស់ Facebook រហូតមកដល់បច្ចុប្បន្ននេះ។

Mark Zuckerberg ធ្លាប់មានបំណងចង់លក់ Facebook របស់ខ្លួនទៅអោយ Yahoo កាលពីឆ្នាំ២០០៦ ប៉ុន្តែបំណងនោះមិនបានក្លាយជាការពិត។ ប្រសិនបើកា្លយជាការពិតមែននោះមិនដឹងថាវាសនារបស់ Facebook បច្ចុប្បន្នទៅដល់ណាហើយទេ។

Caterina Fake សហស្ថាបនិករបស់គេហទំព័រចែករំលែករូបភាព Flickr មិនអាចធ្វើការចុះឈ្មោះជាសមាជិកនៅលើគេហទំព័រ Facebook បានទេ ដោយសារតែ Facebook យល់ថាឈ្មោះរបស់ស្រ្តីខាងលើនោះគឺ ក្លែងក្លាយ (Fake មានន័យថាក្លែងក្លាយជាភាសាខ្មែរ)។

នៅក្រោយពេលដែលធ្វើការផ្លាស់ប្តូរ Interface កាលពីឆ្នាំ​ ២០០៨ រួចមក សូម្បីតែស្ថាបនិករបស់ក្រុមហ៊ុនផលិតកុំព្យូទ័រ Dell លោក Michael Dellក៏បានចូលរួមក្នុងក្រុមអ្នក ធ្វើការតវ៉ាប្រឆាំងនឹង Interface ថ្មីរបស់ Facebook ផងដែរ។

ជាគេហទំព័រកំសាន្តសង្គមមួយដែលមានអាយុរាងវ័យក្មេងបន្តិច បានជាអាយុជាមធ្យមរបស់បុគ្គលិកបំរើការងារនៅឯ Facebook នេះក៏រាងក្មេងដែរ គឺប្រហែលជាត្រឹម ៣១ ឆ្នាំប៉ុណ្ណោះ៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts