ដោយសារតែបច្ចេកវិទ្យាកាន់តែទំនើបនិងមានការប្រកួតប្រជែងផងនោះ ទើបក្រុមហ៊ុន Canon បានរចនានូវម៉ាស៊ីនថតរូបមួយប្រភេទថ្មីនឹងប្លែកដែលអាចថតរូបក្នុងទឹកបានយ៉ាងច្បាស់ដើម្បីផ្គាប់ចិត្តអតិថិជនក៏ដូចជាដណ្ដើមយកទីផ្សារម៉ាស៊ីនថតរូបប្រភេទឌីជីថលដែលកំពុងរីកដុះដាលនោះ។
ម៉ាស៊ីនថតរូបថ្មីនេះមានឈ្មោះថា Canon PowerShot D20 ត្រូវបានរចនាឡើងដើម្បីការពារជម្រាបទឹក ធន់នឹងការធ្លាក់បាក់បែក និងធន់អាកាសធាតុត្រជាក់ខ្លាំងទៀតផង។ ដូច្នេះកុំឲ្យខាតពេលយូរ Sabay សូមបង្ហាញពីលក្ខណៈពិសេសទាំង ១២ របស់ Canon PowerShot D20 ដូចខាងក្រោម ៖
១. ការពារជម្រាបទឹកក្នុងជម្រៅ ១០ម៉ែត្រ (33-feet)
២. ធន់នឹងការធ្លាក់បាក់បែកក្នុងកម្ពស់ ១,៥ម៉ែត្រ (5-feet)
៣. ធន់នឹងអាកាសធាតុត្រជាក់ខ្លាំងរហូតដល់ -១០ អង្សា(14-degrees Fahrenheit)
៤. ងាយស្រួលចុចផ្លាស់ប្ដូរពីប៊ូតុងថតរូបទម្រង់ធម្មតាទៅថតពេលធ្លាក់ព្រិល ឬ ថតក្នុងទឹក ទោះបីជាពាក់ស្រោមដៃក៏ដោយ។
៥. ភ្ជាប់ជាមួយបច្ចេកវិទ្យាដែលអាចថតក្នុងទឹកបាន (underwater macro mode)
៦. បច្ចេកវិទ្យាបន្ថយកម្លាំងខ្យល់ក្នុងទម្រង់វីដេអូ
៧. កាមេរ៉ាទំហំ 12.1-megapixel high-sensitivity CMOS sensor និង DIGIC 4 image processor
៨. ថតវីដេអូប្រើបច្ចេកវិទ្យា Full HD 1080p
៩. Len អាច zoom បាន ៥ដង
១០. អេក្រង់ប្រភេទ LCD ទំហំ ៣អ៊ីញ
១១. មានបច្ចេកវិទ្យា GPS
១២. មានបច្ចេកវិទ្យាវ័យឆ្លាតImage Stabilization (IS) ដែលធ្វើឲ្យរូបភាពមានលំនឹងមិនព្រាល




គួរបញ្ជាក់ថា ម៉ាស៊ីនថតក្នុងទឹក Canon PowerShot D20 នេះមានបីពណ៌៖ ទឹកសមុទ្រ លឿង និង ប្រាក់គ្រោងនឹងដាក់លក់នៅខែ ឧសភាខាងមុខនេះក្នុងតម្លៃប៉ាន់ស្មាន ៣៥០ដុល្លារ។
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















