នេះគឺជាសមិទ្ធិផលបរិក្ខារថ្មីមួយទៀតដែលមានឈ្មោះថា XAPPR និងត្រូវបានផលិតឡើងនិងអាចប្រើប្រាស់បានជាមួយបណ្តាទូរស័ព្ទ iPhone, Android និង Windows Phone ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចបំពាក់ទូរស័ព្ទរបស់ខ្លួននៅផ្នែកខាងលើនៃឧបករណ៍បរិក្ខារនេះនិងមានលក្ខណៈដូចជាកាំភ្លើងយ៉ាងដូច្នោះ និងដើរតួនាទី ដូចជាអេក្រង់មួយសំរាប់បាញ់ដូច្នោះដែរ។ ហើយលោកអ្នកក៏អាចប្រើប្រាស់ XAPPR នេះដើម្បីលេងនូវប្រភេទ game AR មួយចំនួនដែលមាននៅលើ App Store ទៀតផង។ XAPPR សង្ឃឹមថាអាចនឹងនាំមកជូនដល់លោកអ្នកនូវអារម្មណ៍ដ៏ជក់ចិត្តមួយបែបផ្សេងទៀតដែលកាន់តែប្រសើរជាងការប្រើប្រាស់ទូរស័ព្ទលេងផ្ទាល់ផងដែរ។
បច្ចុប្បន្នមានចំនួនប្រហែលជា ១០ ប្រភេទ game AR សំរាប់ smartphone ដែលលោកអ្នកអាចលេងជាមួយ XAPPR នេះបាន ដែលក្នុងនោះរួមមានដូចជា AR Invaders, AR Wars, Spray’Em…ជាដើម។ ហើយក្រៅពីប្រភេទ Game ដែលលេងតែម្នាក់ឯង នៅពេលដ៏ខ្លីខាងមុខនេះនឹងមានប្រភេទ Game ថ្មីមួយទៀតមានឈ្មោះថា ATK ដែលអនុញ្ញាតអោយមនុស្សជាច្រើននាក់ប្រើប្រាស់នូវ smartphone របស់ខ្លួនដើម្បីលេង game AR ជាមួយគ្នាផងដែរ។ ក្នុង Game ថ្មីនោះនិងមានបីវិធីក្នុងការលេងគឺ Deathmatch, Last Man Standing និងបែបជាTeams Mode ។
XAPPR នឹងត្រូវបានដាក់បង្ហាញវត្តមានៅក្នុងពិធីតាំងពិព័រណ៌ឧបករណ៍ល្បែងកំសាន្តអន្តរជាតិ International Toy Fair ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Nuremberg ប្រទេសអាល្លឺម៉ង់ ចាប់ពីថ្ងៃទី ០១ កុម្ភៈ រហូតដល់ថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១២ នេះ។ ហើយអតិថិជននៅអាមេរិក,កាណាដា , អ៊ីស្រាអែល និងក្នុងតំបន់មួយចំនួនក្នុងទ្វីបអឺរ៉ុប អាចធ្វើការកក់ទិញទុកមុននូវផលិតផល XAPPR នេះផងដែរជាមួយតំលៃ ២៩,៩៩ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ព៌តមានជាប់ទាក់ទង
Share
About Author
(0) Readers Comments
















