យោងតាមសំដីរបស់លោក Mark Zuckerberg ដែលជាម្ចាស់របស់បណ្តាញសង្គមដ៏ធំគឺ Facebook បានប្រកាសដោយផ្ទាល់ថា Facebook និងត្រូវបិទក្នុងថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 ខាងមុខនេះហើយ។ ការរៀបចំនេះមានភាពតប់ប្រមុលជាខ្លាំងចំពោះអ្នកដែលបានលឺពីបញ្ហានេះ។
លោក Zuckerberg បាននិយាយថា “Facebook បានបាត់បង់នូវភាពម្ចាស់កាលរបស់ខ្លួនហើយ” ក្រោយពីការប្រជុំមួយនៅក្រៅការិយាល័យ Palo Alto របស់គាត់។ ដោយមានការស្មុកស្មាញជាខ្លាំងក្នុងការរៀបចំក្រុមហ៊ុននេះព្រោះវាធ្វើអោយជីវិតរបស់លោក Zuckerberg មានបញ្ហា។ លោកបាននិយាយបន្តទៀតថា “ ខ្ញុំនិងបញ្ចប់បញ្ហាទាំងអស់នេះអោយបានឆាប់”។
លោក Zuckerberg បានទៅពន្យល់ថាចាប់ពីថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 នាពេលខាងមុខនេះអ្នកដែលកំពុងតែប្រើប្រាស់នូវបណ្តាញសង្គម Facebookនិងមិនអាច ប្រើប្រាស់ បន្តទៀតបាននោះទេ ព្រោះមិនចង់អោយអ្នកប្រើប្រាស់មានការញៀនវា និងចង់អោយអ្នកប្រើប្រាស់មានជីវភាពរស់នៅដោយគ្មានFacebook។ ក្នុងនោះលោកបាននិយាយបន្ថែមទៀតថា ការសំរេចចិត្តក្នុងការបិទ Facebook នេះមានការលំបាកជាខ្លាំង, ប៉ុន្តែលោកមិនបានគិតថាមនុស្ស ទាំងអស់និងមិនសប្បាយ នោះទេ។
គាត់បាននិយាយក្នុងការសំម្ភាសន៏សំងាត់មួយតាមរយះទូរស័ព្ទថា “ចំពោះខ្ញុំវិញទស្សនះផ្ទាល់របស់ខ្ញុំការបិទនេះវាមិនមែនជាបញ្ហាធំនោះទេ។បើនិយាយអោយត្រង់ ទៅវានិងពិតជាល្អក្នុងការបិទនេះ។ បើគ្មាន Facebook មនុស្សទាំងអស់និងអាចចេញក្រៅដើរលេងនិងបង្កើតមិត្តខ្លួនឯងដោយផ្ទាល់នេះជាអ្វីដែលល្អ”។
មនុស្សនៅជុំវិញពិភពលោកមានការភ្ងាក់ផ្អើលនៅពេលដែលបានលឺពីពត៌មានដ៏ភ្ញាក់ផ្អើលមួយនេះ។ក្រុមហ៊ុនហិរញ្ញវត្ថុបានរិះគន់ទៅលោក Zuckerberg ថាកំពុងតែដើរចេញពីសិទ្ធក្នុងការទិញលក់ដែលមានទឹកប្រាក់រាប់លានដុល្លារ។ Facebook គឺឋិតនៅជួរមុខជំនួញអ្នកមានក្នុងពិភពលោកដែលត្រូវគេ បានស្មានតំលៃ លុយប្រហែល 7.9billion។
ប៉ុន្តែលោក Zuckerberg បានរំលឹកយ៉ាងស្ងប់ស្ងាត់ជាមួយការចោទប្រកាន់បែបនេះទៅលើរូបគាត់។លោកបាននិយាយថា “ ខ្ញុំមិនខ្វល់ចំពោះលុយកាក់នោះទេ អ្វីដែលខ្ញុំខ្វល់ខ្ញុំចង់បានជីវិតកាលពីមុនរបស់ខ្ញុំមកវិញតែប៉ុណ្ណោះ”។
ក្រុមសហការរបស់ Facebook បានធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ Facebook ទាំងអស់អោយធ្វើការលប់ចេញនូវ ពត៌មានផ្ទាល់ខ្លួនចេញ,រូបភាព,ការកត់ត្រា,និង វីដេអូ មុនថ្ងៃទី 15 ខែមិនា ឆ្នាំ 2012 នាពេលខាងមុខនេះ បើពុំដូចច្នេះទេវានិងត្រូវលុបចោលដោយស្វ័យប្រវតិ្ត។
តាមការសើបអង្កេតអោយបានច្បាស់ ព៌តមានទាំងនេះសុទ្ធតែជាការប្រឌិតនុះទេ វាជាការមិនពិតនោះទេ។ នេះគ្រាន់តែជាការបន្លាចអោយអ្នកប្រើនិងមហាជនមានភាពជ្រួលច្របល់ប៉ុណ្ណោះ និងព្យាយាមបន្លំអោយអ្នកប្រើហ្វេសប៊ុកលុប និងផ្ទេរឯកសារ រួបភាព និងព៌តមានផ្សេងៗចេញពីហ្វេសប៊ុកប៉ុណ្ណោះ គោលដៅគឺក្រឡុកអោយវ៉ិបសាយ មួយនេះជ្រួលច្របល់ និងរង្កោះរង្កើរតែប៉ុណ្ណោះ។
ព៌តមានបន្ថែមជាផ្លូវការ និងយកជាការបានសូមពិនិត្យនិងអាននៅ http://news.cnet.com/8301-17852_3-20027960-71.html
ព៌តមានជាប់ទាក់ទង
Share
About Author
(3) Readers Comments
Leave a Reply

















K
បើគេបិទ FaceBook មួយរយៈមែនក៏ល្អម្យាងដែរព្រោះយុវវ័យភាគច្រើនកំពុងវង្វែងនឹងFaceBook
admin
មិនមែនតែក្មេងៗនុះទេ ចាស់ៗខ្លះក៏នៅរវល់ជាមួយនិងហ្វេសប៊ុកនិងគេដែរ។
K
should be “នោះទេ” not “នុះទេ” And “នឹងហ្វេសប៊ុក” not ”និងហ្វេសប៊ុក”