Can't Read?


គ្រួសារ Galaxy SIM2 បី​ម៉ូត​ចេញ​លក់​នៅ​ឥណ្ឌា

ថ្មីៗ​នេះ​គេហទំព័រitechnews បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន Samsung បាន​ចេញ​លក់ smartphone SIM 2 ប្រើ​Androidស៊េរី​ថ្មី​បី​ម៉ូត​ដូចជា Galaxy Ace DUOS, Galaxy Y DUOS និង Galaxy Y Pro DUOS នៅ​ប្រទេស​ឥណ្ឌា។

Smartphone ទាំង​បី​ប្រភេទ​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​នឹង​ភ្ជាប់​មក​ជាមួយ CPU ល្បឿន 823MHz និង​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ Android ជំនាន់ 2.3 (Gingerbread) ដូច​គ្នា។

Samsung Galaxy Ace DUOS

លក្ខណៈ​សម្បត្តិ​មួយ​ចំនួន​របស់ Galaxy Ace DUOS (SCH-i589) គឺ​ប្រហាក់ប្រហែលGalaxy ACE តែ​ខុស​ត្រង់​ថា Ace DUOS អាច​ប្រើ​បាន​ទាំង​ប្រព័ន្ធ GSM និង CDMA។ Galaxy Ace DUOS នឹង​ភ្ជាប់​មក​ជាមួយ​អេក្រង់ touchscreen ទំហំ ៣,៥អ៊ីញ (320×480), កាមេរ៉ា​ទំហំ 5 Megapixel និងupgrades ថ្ម​ពី 1350mAh ទៅ 1650mAh ដែល​អាច​កាន់​បាន​យូរ​ជាង​មុន។

Samsung Galaxy Y DUOS

 

 

Samsung Galaxy Y Pro DUOS

ចំណែក​លក្ខណៈ​សម្បត្តិ​របស់ Galaxy Y DUOS (GT-S6102) និង Galaxy Y Pro DUOS (GT-B5512) វិញ​គឺ​ប្រហាក់ប្រហែល​នឹង Galaxy Y និង Galaxy Y Pro ដែរ​តែ​ខុស​ត្រង់​ថា​អាច​ប្រើ SIM បាន ២។ Galaxy Y DUOS នឹង​ភ្ជាប់​មក​ជាមួយ​អេក្រង់ touchscreen ទំហំ ២,៦អ៊ីញ​ប្រើ keyboard ប្រភេទ QWERTY ចំណែក Y Pro DUOS វិញ​ប្រើ​អេក្រង់ touchscreen ដូច​គ្នា​តែ​ទំហំ​​ធំ​ជាង​គឺ ៣,១៤អ៊ីញ ។ ទូរស័ព្ទ​ទាំង​ពីរ​ស៊េរី​នេះ​ប្រើ​កាមេរ៉ា​ទំហំ 3 Megapixel, Bluetooth និង WiFi ដូច​គ្នា​តែ Y Pro DUOS មាន​កាមេរ៉ា​មុខ​អាច​ប្រើ video chat បាន។

តម្លៃ smartphone ទាំង​បី​ស៊េរី​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​គឺGalaxy Ace DUOS តម្លៃ ៣៤៣ដុល្លារ​(Rs.16,900 ), Galaxy Y DUOS តម្លៃ ២១៣ដុល្លារ (RS.10,490)  និងGalaxy Y Pro DUOS តម្លៃ ២២៥ដុល្លារ (Rs.11,090)៕

ព៌តមាន​ជាប់​ទាក់ទង

Share

About Author

(0) Readers Comments

Leave a Reply

Your email address will not be published. Required fields are marked *

Connect with Facebook

*

You may use these HTML tags and attributes: <a href="" title=""> <abbr title=""> <acronym title=""> <b> <blockquote cite=""> <cite> <code> <del datetime=""> <em> <i> <q cite=""> <strike> <strong>

Related Posts